06/07/2026
សហគមន៍ភ្នំគូលែន និង “ភូមិបុរាណ ហូមស្តេ” មានកិត្តិយសយ៉ាងខ្លាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានអញ្ជើញមកចូលរួមសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងសហគមន៍យើង។
យើងខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ឯកឧត្តម និងក្រុមការងារ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកស្នាក់នៅ “ភូមិបុរាណ ហូមស្តេ” និងចូលរួមសកម្មភាពជាមួយសហគមន៍យើង ដែលជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
វត្តមានដ៏មានតម្លៃនេះ គឺជាកម្លាំងលើកទឹកចិត្តដ៏សំខាន់សម្រាប់សហគមន៍ ក្នុងការបន្តអភិវឌ្ឍន៍ទេសចរណ៍បែបសហគមន៍ និងអភិរក្សវប្បធម៌ខ្មែរ។
ក្នុងឱកាសនេះ ឯកឧត្តមបានអញ្ជើញទស្សនាសិប្បកម្មត្បាញក្រម៉ា ភ្លក់ម្ហូបបែបបុរាណ “ ម្ហូបប្រជាសហគមន៍ ភ្នំគូលែន ” និងចូលរួមបទពិសោធន៍ជិះម៉ូតូចូលព្រៃ ដែលជាសកម្មភាពពិសេសរបស់សហគមន៍យើង។ 🧵🍲🏍️
ក៏ដូចជាការអញ្ជើញទៅទស្សនាទីតាំងសំខាន់ៗ ដូចជា ប្រាសាទដំរីក្រាប ស្រះដំរី និងអារាមរង់ចិន ដែលបង្ហាញពីសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ។
យើងខ្ញុំសូមអរគុណជាថ្មីម្តងទៀតចំពោះការគាំទ្រ និងការយកចិត្តទុកដាក់របស់ឯកឧត្តម និងក្រុមការងារ ដែលជាកម្លាំងជំរុញដ៏អស្ចារ្យសម្រាប់សហគមន៍យើង។ 🙏
The Kulen Mountain Community and “Phum Borann Homestay” are deeply honored to express our sincere gratitude to H.E. Huot Hak, Minister of Tourism, for kindly taking the time to visit and engage in a friendly discussion with the local community.
We would also like to extend our heartfelt thanks to His Excellency and his team for spending their valuable time staying at “Phum Boran Homestay” and participating in activities with our community. This means a great deal to our local people and serves as strong encouragement for us all.
This meaningful visit has provided significant motivation for our community to continue developing community-based tourism while preserving Khmer cultural identity.
During the visit, His Excellency explored traditional krama weaving by local artisans, tasted the authentic “Flavors of Khmer Mountain” cuisine, and joined a forest motorbike adventure—one of the unique experiences offered by our community.
The delegation also visited key cultural and historical sites, including Damrei Krap Temple, Srah Damrei, and Aram Rong Chen, showcasing the rich heritage of the area.
Once again, we would like to express our deepest appreciation for the support and attention from His Excellency and his team. Your presence is a great source of inspiration for our community as we continue striving toward sustainable tourism development. 🙏
☎️Telegram 077 80 62 44/ 092 997 899
WhatsApp 010 79 01 44 / 092 997 899
👉ចម្ងាយត្រឹម តែ74km ពីក្រុង សៀមរាប និង 8km ពីទឹកធ្លាក់ភ្នំគូលែន និង 40km ពីព្រលាន្តយន្តហោះខេត្តសៀមរាប។
👉អាស័យដ្ធាន: ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប
👉ទីតាំង ភូមិបុរាណ ហូមស្តេ Google Maps: https://maps.app.goo.gl/6ez7mVoKSickoxhv8