សាកលវិទ្យាល័យមេគង្គកម្ពុជា Cambodian Mekong University

  • Home
  • Cambodia
  • Phnom Penh
  • សាកលវិទ្យាល័យមេគង្គកម្ពុជា Cambodian Mekong University

សាកលវិទ្យាល័យមេគង្គកម្ពុជា Cambodian Mekong University Official Page of Cambodian Mekong University. We take special pride in giving assurance in providing quality education using international standards.
(265)

Cambodian Mekong University was established to accommodate the needs of its students in preparation for their successful future career. Our university has a library with discussion rooms, computer laboratories, a student lounge, spacious parking lot, recreational center, comfortable classrooms equipped with the up to date facilities like computers and LCD projectors, equipped with an Internet faci

lity, where you can access the web while you are at our canteen or anywhere in the campus for your enjoyment, learning and socialization. Our commitment lies in becoming "the center for development of new ideas, decision-making and practice for the greater good of humanity" and the bridge that leads you to a better quality of education, life, and standard of living.

Young Banker Program
03/06/2026

Young Banker Program

អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និ...
31/05/2026

អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី៣៩ ក្រោមប្រធានបទ “បេីកបង្ហាញល្បិចកលបង្កេីតភាពទាក់ទាញ – ប្រឆាំងការញៀននីកូទីន និងថ្នាំជក់”

៣១ ឧសភា ១៩៨៧ - ៣១ ឧសភា ២០២៦

ថ្ងៃព្រហស្បត្ត៍ ទី១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ...
29/05/2026

ថ្ងៃព្រហស្បត្ត៍ ទី១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ប៊ុន្នី វឌ្ឍនៈបញ្ញា​ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមេគង្គកម្ពុជា យុវជនស.ស.យ.ក​ និងនិស្សិតសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមកម្មវិធី «ដាស់ស្មារតីជាតិ - Day of Reckoning» ក្នុងស្មារតីបង្ហាញនូវការចង់ចាំបទពិសោធន៍ និងព្រឹត្តិការណ៍ដែលប្រទេសកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥ ទាំងភាពឈឺចាប់ ការលំបាក និងភាពអយុត្តិធម៌ ដើម្បីប្រែក្លាយអតីតកាលទាំងនោះទៅជាកម្លាំងនៃសាមគ្គីភាព និងឯកភាពជាតិ សម្រាប់ពង្រឹងខ្លួន និងការពារសុខសន្តិភាពជាតិឱ្យបានរឹងមាំជានិច្ច។
«ដាស់ស្មារតីជាតិ» ក្រើនរំឭកយើងទាំងអស់គ្នាឱ្យ​ចងចាំជានិច្ច​ថា​ ហានិភ័យចំពោះសុខសន្តិភាព និងស្ថិរភាពជាតិ អាចកើតមានឡើងគ្រប់ពេលវេលា ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងការត្រៀមខ្លួន។ ដូច្នេះ អ្វីដែលកម្ពុជាបានឆ្លងកាត់ទាំងអស់​នេះ​ គឺជាមេរៀនដ៏មានតម្លៃ ដែលជំរុញឱ្យយើងទាំងអស់គ្នា បន្តរួបរួម និងពង្រឹងខ្លួនឱ្យកាន់តែរឹងមាំ ។

នៅថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀ...
26/05/2026

នៅថ្ងៃអាទិត្យ ៨កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំការចុះកម្មសិក្សា និងចូលរួមសិក្ខាសាលា ដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត យុន ផន និងនិស្សិតថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ចំនួន៣៥នាក់ ក្រោមប្រធានបទ៖
"ការចែករំលែកបទពិសោធន៍ ការបើកអាជីវកម្ម ដំណើររបស់សហគ្រិន លើការគិតគូរអំពីគំរូអាជីវកម្ម យុទ្ធសាស្រ្ត ប្រតិបត្តិការ ដំណើរផលិតកម្ម ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ"។

ជាមួយនឹងការចែករំលែកបទពិសោធន៍របស់លោក យន់ សុផាត អគ្គនាយកក្រុមហ៊ុន​ ហ៊ុយយន់ អេហ្រ្គីខលឈ័រ អំពីដំណេីរការនៃការដឹកនាំរៀបចំប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនមួយឱ្យដំណើរការ ការគ្រប់គ្រងហានិភ័យ និងការបង្កើតអាជីវកម្ម រោងចក្រផលិតជីធម្មជាតិ ក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ ដែលមានអាសយដ្ឋាននៅភូមិតាឡាក់ ឃុំក្សេមក្សាន្ត ក្រុងឧដុង្គមានជ័យ ខេត្តកំពង់ស្ពឺ។

សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណដល់ស្ថាបនិក​ គណៈគ្រប់គ្រង និងក្រុមការងារនៃក្រុមហ៊ុន ហ៊ុយយន់ អេហ្រ្គីខលឈ័រ ដែលបានចែករំលែកសម្របសម្រួលឱ្យមានកម្មវិធីទស្សនកិច្ចសិក្សា និងសិក្ខាសាលាចែករំលែកបទពិសោធន៍ដ៏មានតម្លៃនេះ។

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦​​ និស្សិត និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមកម្មវិធី ជំ...
19/05/2026

នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦​​ និស្សិត និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក នៃសាកលវិទ្យាល័យមេគង្គកម្ពុជាបានចូលរួមកម្មវិធី ជំនួបជាមួយនិស្សិតសាកលវិទ្យាល័យស្តីពី «ដាស់ស្មារតីជាតិ» ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. និងឯកឧត្តម សាន វឌ្ឍនា សមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ដែលគោលបំណងនៃកម្មវិធីគឺដើម្បីឱ្យនិស្សិត និងយុវជន យល់ដឹងអំពីយុទ្ធនាការ «ដាស់ស្មារតីជាតិ» ឬ «Day of Reckoning» ជាយុទ្ធនាការដែលរៀបចំឡើង ដើម្បីចងក្រង និងផ្សព្វផ្សាយឱ្យសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយបានដឹង និងចងចាំទុក អំពីបទពិសោធន៍​និងរឿងរ៉ាវ ជាមេរៀនដែលកម្ពុជាបានឆ្លងកាត់ក្នុងឆ្នាំ២០២៥។

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព...
14/05/2026

សូមព្រះបរមរាជានុញ្ញាតសម្តែងនូវព្រះពរជ័យ សិរីវឌ្ឍនា បរវមហាប្រសើរថ្វាយ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីចម្រើនព្រះជន្មាយុ គម្រប់ខួប ៧៣ ព្រះវស្សា យាងចូល ៧៤ ព្រះវស្សា (១៤ ឧសភា ១៩៥៣ - ១៤ ឧសភា ២០២៦)

ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិ...
07/05/2026

ថ្ងៃពុធ ៥រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦
ឯកឧត្តម ប៊ុន្នី វឌ្ឍនៈ បញ្ញា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យមេគង្គកម្ពុជា បានចូលរួមថវិកាមូលនិធិសប្បុរសធម៌ ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរសាទរ ខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ក្រោមមូលបទ«បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌»
ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុន រ៉ានី ហ៊ុនសែន។

នៅថ្ងៃអាទិត្យ ទី១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បា...
29/04/2026

នៅថ្ងៃអាទិត្យ ទី១០កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំការចុះកម្មសិក្សា និងចូលរួមសិក្ខាសាលា ដឹកនាំដោយសាស្រ្តាចារ្យបណ្ឌិត យុន ផន និងនិស្សិតថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ចំនួន៣៥នាក់ ក្រោមប្រធានបទ៖ "ពីចក្ខុវិស័យក្លាយជាការពិត៖ ដំណើរសហគ្រិនភាពក្នុងការអិភវឌ្ឍបដិសណ្ឋារកិច្ច ការកសាងគោលដៅទីតាំងវប្បធម៌ និងធម្មជាតិដែលភ្ញៀវទេសចរណ៍ទទួលបានបទពិសោធន៍នៃភាព សំបូរបែបនៃអត្តសញ្ញាណខ្មែរ និងការច្នៃប្រឌិត"។

ជាមួយនឹងការចែករំលែកពិសោធន៍របស់សហស្ថាបនិកកោះស្លាកែត ស្ទូឌីយោ អំពីសហគ្រិនភាព យុទ្ធសាស្រ្តទីផ្សារ (Marketing and Branding) នៃក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ឯ.ក ដែលមានអាស័យដ្ឋាននៅ ភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

កម្មវិធីទស្សនៈកិច្ចសិក្សា និងសិក្ខាសាលាចែករំលែកបទសោធន៍នេះ ទទួលបានការចែករំលែកបទពិសោធន៍ពីសំណាក់ វាគ្មិនកិត្តិយស លោកពេជ្រ ចិត្រា និងលោកស្រីច័ន្ទ ដាវី ប្រធានក្រុមប្រឹក្សាភិបាល និងជាស្ថាបនិក កោះស្លាកែតស្ទូឌីយោ ដោយបានបង្ហាញពីដំណើរជីវៈប្រវត្តិ ការរៀបចំក្រុមហ៊ុន កោះស្លាកែត ស្ទូឌីយោ ឯ.ក ដែលជាទីតាំងបែបវប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ធំទូលាយ និងមានល​ក្ខណៈសំបូរបែប ក៏ដូចជាបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ និងភាពច្បាស់លាស់ក្នុងការរៀបចំយុទ្ធសាស្រ្ត ភាពក្លាហានជំនះហានិភ័យអាជីវកម្ម ភាពធន ភាពលំបាកនៅពេលប្រឈមមុខជាមួយបញ្ហា និងភាពជោគជ័យក្នុងវិស័យសហគ្រិនភាពនៃប្រទេសកម្ពុជា រួមទាំងគំរូដ៏មានអត្ថន័យ ដែលបង្ហាញថា ចំណង់ចំណូលចិត្តអាចក្លាយជាអាជីវកម្មជាក់ស្តែង និងមានឥទ្ធិពលដល់សង្គមបាន។

សាកលវិទ្យាល័យមេគង្គកម្ពុជាសូមថ្លែងអំណរគុណដល់ស្ថាបនិក​ គណៈគ្រប់គ្រង និងក្រុមការងារនៃក្រុមហ៊ុនស្លាកែតស្ទួឌីយូ ឯ.ក ដែលបានចែករំលែកសម្របសម្រួលឱ្យមានកម្មវិធីទស្សនៈកិច្ចសិក្សា និងសិក្ខាសាលាចែករំលែកបទពិសោធន៍ដ៏មានតម្លៃនេះ។

Address

#9B, Street 271, Sangkat Tek Thla, Khan Sen Sok, Cambodia. Postal Code:Tel: (+855)​ 98 990 888
Phnom Penh
12102

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+85598990888

Alerts

Be the first to know and let us send you an email when សាកលវិទ្យាល័យមេគង្គកម្ពុជា Cambodian Mekong University posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to សាកលវិទ្យាល័យមេគង្គកម្ពុជា Cambodian Mekong University:

Share