RiNn ទំនាក់ទំនង https://t.me/peangdy12
(1)

12/03/2026

I will wait for the day when I succeed

ជាមោទនភាពបំផុតសម្រាប់រូបខ្ញុំបាទ ដែលបានទទួលនូវ "បណ្ណសរសើរ" ដ៏ខ្ពង់ខ្ពស់ពី រដ្ឋបាលក្រុងសំរោង ។ជាបឋម ខ្ញុំបាទ សូមគោរពថ្លែង...
03/03/2026

ជាមោទនភាពបំផុតសម្រាប់រូបខ្ញុំបាទ ដែលបានទទួលនូវ "បណ្ណសរសើរ" ដ៏ខ្ពង់ខ្ពស់ពី រដ្ឋបាលក្រុងសំរោង ។

ជាបឋម ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកអភិបាល នៃគណៈអភិបាលក្រុងសំរោង ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចកាលតែងតែផ្ដល់នូវការគាំទ្រ លើកទឹកចិត្ត និងផ្តល់តម្លៃដល់កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្រោមឱវាទ។

បណ្ណសរសើរមួយសន្លឹកនេះ មិនមែនត្រឹមតែជាក្រដាសស្នាមនោះទេ ប៉ុន្តែវាគឺជាសក្ខីភាពដែលបង្ហាញពីការទទួលស្គាល់នូវរាល់ការលះបង់ កម្លាំងកាយ កម្លាំងចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និងបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កន្លងមក។

ឆ្លងតាមរយៈមោទនភាពនេះ ខ្ញុំបាទ សូមប្តេជ្ញាចិត្តថា នឹងបន្តខិតខំអភិវឌ្ឍសមត្ថភាព និងបំពេញតួនាទីភារកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជាការតបស្នងទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំ និងដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។

សូមគោរពជូនពរដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងសហការីទាំងអស់ សូមជួបតែពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 🙏✨

26/02/2026

❤️❤️

23/02/2026

សកម្មភាពកងកម្លាំងអត្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងសំរោង បន្តធ្វើការល្បាតរក្សាសន្តិសុខសុវត្តិភាព ទ្រព្យសម្បត្តិផ្ទះសំបែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុង

#អធិការរដ្ឋាននគរបាលក្រុងសំរោង
#ស្នងការរដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

 #កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ...
15/02/2026

#កម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង ចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិសាស្រ្តក្រុងសំរោង ខេត្ដឧត្ដរមានជ័យ

#ក្រុងសំរោង ៖ នាយប់ថ្ងៃសៅរ៍ ១២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចាត់លោក វរសេនីយ៍ទោ ហម ភិរ៉ូ អធិការរង ដឹកនាំកម្លាំងអន្តរាគមន៍ក្រុង បានចេញល្បាតចល័ត ការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ ដោយយកចិត្ដទុកដាក់បំផុត តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តូបអាជីវករលក់ដូរ ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា នូវសកម្មភាពល្មើសច្បាប់ទាំងឡាយឱ្យខាងតែបាន ដែលបម្រុងនឹងកើតមានឡើងជាយថាហេតុ ក្នុងភូមិសាស្រ្តក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ៕

#អធិការដ្ឋាននគរបាលក្រុងសំរោង
#ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ
Channel Telegram 👇
https://t.me/inspector168
page 👇
https://www.facebook.com/share/1JbPzaeJTr/?mibextid=wwXIfr

10/02/2026

Address

Phnom Penh
0000

Website

Alerts

Be the first to know and let us send you an email when RiNn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category