មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម

មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម មានអាសយដ្ឋាននៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម

16/05/2026
លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ និងសហការី បានចុះត្រួតពិនិត្យគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សាលេខ១ ស្រុកចំ...
15/05/2026

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ និងសហការី បានចុះត្រួតពិនិត្យគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនៅសាលាបឋមសិក្សាលេខ១ ស្រុកចំការលើ ខេត្តកំពង់ចាម។

14/05/2026

សូមក្រាបថ្វាយបង្គំថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជវរោកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ គម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តមសិរីជយាភិរម្យនៃព្រះរាជពិធីចម្រើនព្រះជន្មាយុគម្រប់ ៧៣ព្រះវស្សា យាងចូល ៧៤ព្រះវស្សា នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងមុខងារសាធារណៈ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវកតញ្ញូកតវេទិតាធម៌ដ៏ជ្រាលជ្រៅ នឹងគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង​ ដែលជានិច្ចកាល ព្រះអង្គទ្រង់បានបំពេញព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម ក្នុងព្រះរាជកិច្ចដឹកនាំព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបាននូវសុខសន្តិភាព ស្ថិរភាព សាមគ្គីភាព ឯកភាពជាតិ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយទសពិធរាជធម៌ ព្រះគតិបណ្ឌិតវាងវៃ ព្រះរាជហឫទ័យសណ្តោសដ៏ថ្លៃថ្លា នាំមកនូវភាពសុខដុមក្នុងសង្គម ជាពិសេសការពង្រីក និងលើកកម្ពស់កិត្យានុភាពឱ្យកាន់តែល្បីសុះសាយទាំងនៅក្នុងតំបន់ និងលើសកលលោក។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លាបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមក្រាបបង្គំអញ្ជលិបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ខ្មែរគ្រប់ព្រះអង្គ ជាពិសេសព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ សូមព្រះអង្គប្រោះព្រំប្រោសប្រទាន ព្រះរាជសព្ទសាធុការពរបវរសួស្តី សិរីមង្គល វិបុលសុខ បវរមហាប្រសើរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់យូរអង្វែងនៅក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ប្រោសព្រះរាជមេត្តាទទួលនូវអភិវន្ទនកិច្ច និងគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតស្មើជីវិត អំពីពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

13/05/2026
លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត​ និងសមាគម​ អង្កការសង្គមស៊ីវិល​ និងសហគមន៍នានា​ ប្...
13/05/2026

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត​ និងសមាគម​ អង្កការសង្គមស៊ីវិល​ និងសហគមន៍នានា​ ប្រចាំខេត្តកំពង់ចាម​ ក្រោមអធិបតីភាព ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០២៦។

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៤​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភ...
11/05/2026

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំសាមញ្ញលេីកទី២៤​ អាណត្តិទី៤​ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្ត។
កំពង់ចាម​ ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ២០២៦

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារទទួលបន្ទុក បានចូលរួមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិន្នន័យមន...
07/05/2026

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរ និងក្រុមការងារទទួលបន្ទុក បានចូលរួមកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិន្នន័យមន្ត្រីវិស័យអប់រំនិងសុខាភិបាលមូលដ្ឋាន តាមប្រព័ន្ធអនឡាញ (Microsoft Team) ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ។

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អ...
07/05/2026

លោក ថៃ ពិសិដ្ឋ ប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ចាម។

មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿ...
07/05/2026

មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែងនៅតាមវិទ្យាល័យ អនុវិទ្យាល័យ។

Address

Kampong Cham

Alerts

Be the first to know and let us send you an email when មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to មន្ទីរមុខងារសាធារណៈខេត្តកំពង់ចាម:

Share